ហេតុដូចមេ្តចបានជាមានការចូលវស្សា? តើមានព្រឹតិ្តការណ៍យ៉ាងណា?
បានជាមានការចូលវស្សានោះមានព្រឹត្តិការណ៍ដូចេ្នះសម័យនោះព្រះពុទ្ធ
បានជាមានការចូលវស្សានោះមានព្រឹត្តិការណ៍ដូចេ្នះសម័យនោះព្រះពុទ្ធ
មានព្រះភាគ ទ្រង់គង់នៅវត្ត វេឡុវន កលន្ទកនិវាបស្ថាន ទៀបក្រុងរាជ
គ្រឹះ។ គ្រានោះឯង ការនៅចាំវស្សា ព្រះមាន ព្រះភាគមិនទាន់ បានបញ្ញត្តិ
ដល់ភិក្ខុទាំងឡាយនៅឡើយទេ។ ភិក្ខុទាំង នោះក៏ចេញដើរទៅកាន់ចារិក
អស់ហេមន្តរដូវខ្លះ អស់គិម្ហរដូវខ្លះ អស់វស្សានរដូវខ្លះ មនុស្សទាំងឡាយ
ក៏ពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្តិយ៍មិនសម
បើនឹងដើរទៅ
ព្រះសម្មាសម្ពុទ្ធសំដែងបាតិមោក្ខ
កាន់ចារិកអស់ ក្នុងរដូវស្សាជាន់សៅ្មស្រស់ទាំងឡាយ បៀតបៀននូវវត្ថុ
ដែលមានជីវិតមានឥន្រិ្ទយតែ១ ញាំងសត្វតូចៗ ជាច្រើនឲ្យដល់នូវសេចកី្ត
វិនាសសោះ សូម្បីតែពួកបរិព្វាជកមានលទិ្ធដទៃដែលជាអ្នកពោលធម៌
អាក្រក់ ក៏គង់សម្ងំឈប់សម្រាកនៅចាំវស្សា ចំណែកពួកសត្វស្លាបក៏គង់
ធើ្វសំបុកលើចុងឈើទាំងឡាយហើយ សម្រាកនៅចាំវស្សាដែរចំឡែកតែ
ពួកសមណៈជាសក្យបុត្តយ៍នេះនៅតែដើរ កាន់ចារិកក្នុងរដូវវស្សាពាសវាល ពាសកាលនាំឲ្យវិនាសផលដំណាំទាំងឡាយយ៉ាងនេះ។ កាលមនុស្សទាំង
នោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងនោះបានឮច្បាស់។
គ្រានោះឯងភិក្ខុទាំងនោះក្រាបទូលសេចកី្តពិតចំពោះ ព្រះមានព្រះភាគ។
ព្រះពុទ្ធទ្រង់ព្រះតំរិះថា ពាក្យ តិះដៀលរបស់អ្នកស្រុកទាំងនោះគឺជាពាក្យ
ត្រឹមត្រូវ ព្រះអង្គផ្ទាល់ក៏ មិនទាន់បានបញ្ញត្តិការចូលកាន់វស្សានៅឡើយ ទើបព្រះអង្គហៅភិក្ខុទាំងឡាយមកប្រជុំដើម្បីទ្រង់អនុ ញ្ញាតការចូលវស្សា
ជាផ្លូវការរហូតមក។ ក្រោយៗមកកាល ណារដូវវស្សាចូលមកដល់ ភិក្ខុ
ណាដែល សិ្ថតនៅក្នុងដំណើរឬត្រាច់ចរតាម
ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសបញ្ជវគ្គីយភិក្ខុ
ជនបទផេ្សងៗនោះ ត្រូវត្រឡប់មកកាន់វត្តវិញឲ្យទាន់ពេលដើម្បីចូលកាន់
វស្សា។ ពេលចូលកាន់វស្សានោះ ភិក្ខុអាចសូមឧបាសកឧបាសិកាដែល
រស់នៅតាមដំបន់គង់នៅនោះឲ្យជួយផ្គត់ផ្គងនូវចង្ហាន់បិណ្ឌបាត ហើយ
ឧបាសក ឧបាសិកាទាំងឡាយ នោះក៏អាចទទួលប្រយោជន៍អំពីការប្រៀន
ប្រដៅព្រះធម៌របស់ព្រះសង្ឃក្នុងឧកាសនោះដែរ។
ដោយហេតុថា ក្នុងរដូវវស្សាមានដល់៤ខែ ចាប់តាំងពីថៃ្ង១រោចខែអាសាធ
ឬទុតិយាសាធ (បើឆ្នាំ មានអធិកមាស)រហូតដល់ថ្ងៃ១៥កើតខែកតិ្តក ភិក្ខុ
ត្រូវចាំវស្សាបានតែ៣ខែ ទើបព្រះមានព្រះភាគទ្រង់ អនុញ្ញាតឲ្យមានការ
ចូលវស្សាជាពីរបែបគឺៈការចូលកាន់វស្សាខាងដើ់ម១(បុរិមិកាវស្សា) ការ
ចូលកាន់វស្សាខាងចុង១(បច្ឆិមិកាវស្សា) ភិក្ខុ ទាំងឡាយណាដែលគ្មានកិច្ច ធុរៈធើ្វដំណើរទៅកាន់ទីឆ្ងាយទេ ត្រូវចូលកាន់បុរិមិកាវស្សានៅថៃ្ង១រោចខែ
អាសាធ ឬទុតិយាសាធរហូតដល់ថៃ្ង១៥តខែអស្សុជទើបចេញបាន។ ចំពោះ
ភិក្ខុណាដែលជាប់កិច្ចធុរៈ អាចចូលកាន់បចិ្ឆមិកាវស្សានៅថៃ្ង១រោចខែ
ស្រាពណ៍ រហូតទៅដល់ថៃ្ង១៥កើតខែកតិ្តកទើបចេញវស្សាបាន។ ការចូល
កាន់វស្សាទាំងពីរបែបនេះ ភិក្ខុមិនអាច គេចវេះបានឡើយ បើភិក្ខុណាមិន
ចូលទេ ភិក្ខុនោះនឹងត្រូវអាបត្តិទុក្កដ។(ពិស្តារនៅក្នុងវិន័យបិដកលេខ៧)
ហេតុនេះ ភិក្ខុ សាមណេរអ្នកបួសក្នុងមណ្ឌលព្រះពុទ្ធសាសនាដែលជឿ
ហេតុនេះ ភិក្ខុ សាមណេរអ្នកបួសក្នុងមណ្ឌលព្រះពុទ្ធសាសនាដែលជឿ
គោរពទៅតាមពុទ្ធោវាទ ត្រូវតែមានការចូលវស្សាជាដាចខាត មិនថាប្រ
ទេសណាឡើយ។ ដូចសព្វថៃ្ងនេះ នៅប្រទេសកម្ពុជានិង កម្ពុជាក្រោម
ដែលមានសញ្ជាតតែមួយមាន ទម្លាប់គោរពជឿទៅលើព្រះពុទ្ធោវាទ
កាលណារដូវវស្សា ជិតចូលមកដល់ហើយភិក្ខុ សាមណេរ ជាអនេ្តវាសិក
(កូនសិស្ស)ដែលបានទៅសិក្សានៅវត្តផេ្សងៗគ្នាត្រូវបានការអនុញ្ញាត
ឈប់សម្រាករៀនមួយសប្តាហ៍ដើម្បីចូលទៅកាន់សំណាក់ព្រះឧបជ្ឈាយ៍
ធើ្វកិច្ចវត្ត។ ពេលធើ្វកិច្ចវត្តព្រះគ្រូឧបជ្ឈាយ៍រួចរាល់ហើយ ក៏វិលត្រឡប់ ទៅកាន់វត្តសំណាក់របស់ខ្លួនដែលកំពុងសិក្សានោះវិញដើម្បីចូលកាន់វស្សា
រយៈពេល៣ខែ។ អាស្រ័យដូចបានរៀបរាប់ខាងលើនេះហើយ ភិក្ខុ សាមណេរ
ឧបាសក ឧបាសិកាទាយក ទាយិកាដែលរស់នៅក្នុង ចំណុះបរិវេណវត្តនីមួយៗ
តែងតែបា្ររព្ធទិវាបុណ្យ ចូលវស្សានៅថៃ្ង០១រោចខែអាសាធឬទុតិយាសាធ
(បើឆ្នាំណាមានអធិកមាស)គ្រប់ៗវត្ត ជាការទៀងទាត់។
ដកស្រង់ចេញពីព្រះត្រៃបិដក មហាវគ្គ ទុតិយភាគ លេខ៧ បវារក្ខន្ធកៈ










No comments:
Post a Comment