6/22/09

ពេលវេលា គឺជាអ្នកកែប្រែដ៏ធំជាងគេបង្អស់។

  • ការស្អាតស្អំ គឺជាគុណធម៌មួយ​ ។
  • គួរមានត្រឹមតែការសង្ស័យបានហើយ ជាជាងយកជាការបា្រកដ ប្រជាចំពោះរឿងរ៉ាវទាំងឡាយ ណាដែលពិបាករកភស្តុតាង​ហើយមាន គ្រោះថ្នាក់ដល់ការទុកចិត្ត ។
  • ការមិនចុះចាញ់សុភមង្គល គឺជាសុភមង្គលដ៏ធំមួយ ។
  • កូនអើយមិនត្រូវមើលងាយនរណាម្នាក់ឡើយទុកអ្នក ធំជាងកូនជាឪពុក​ម្តាយទុកអ្នក​​ស្មើគ្នាជា បងប្អូន និងចាត់ទុកអ្នកទន់ខ្សោយជាកូនរបស់អ្នក ។
  • ចំពោះចំណេះចេះដឹងទាំងអស់ ដែលមានប្រយោជន៍ ជាងគេគឺការចេះ ដឹងទាំង​ឡាយណាដែល នាំឲ្យយើងមានទស្សនៈ​ ត្រឹមត្រូវចំពោះខ្លួនឯង ហើយនឹងបង្ហាត់​បង្ហាញខ្លួនយើង ឲ្យចេះនូវរបៀប​ដឹក​នាំខ្លួនយើង ។
  • ជីវិតមនុស្សវាខ្លីណាស់ហើយយើងគ្មានពេលឯណានឹងទៅ ផ្គាប់ចិត្តជនទាំង​ឡាយដែល​កំពុង ធ្វើដំណើរក្នុងទីងងឹត នោះឡើយ ។ ដច្នេះយើងត្រូវប្រញាប់ប្រញាល់ កសាងខ្លួនយើង​ឲ្យល្អ​ប្រ​សើរឡើង។
  • ធ្វើការរហ័សរហួនដោយប្រុងប្រយត្ន័ដោះស្រាយបញ្ហា ដោយឈ្លាសវៃ អនុវត្តដោយ​អង់អាច អស់ទាំងនេះហើយគឺជាលក្ខណៈនៃមេដឹកនាំដ៏ល្អមួយរូប ។
  • ពេលវេលា គឺជាអ្នកកែប្រែដ៏ធំជាងគេបង្អស់ ។
  • មនុស្សចាស់ខ្លាចស្លាប់ ក៏ដូចជាកូនក្មេង ខ្លាច់ទីងងឹតដូច្នោះដែរ ព្រោះវា​មិន​ដឹ​ងជាអ្វី ។
  • គុណធម៌គ្មានអ្វីក្រៅពីសភាពល្អប្រសើរនៅក្នុងដួងចិត្តឡើយ ។
  • គ្មានកំហុសណាអាមាស់និងអាប់យសជាងអំពើក្បត់ទេ ហើយគ្មានអ្វីបាត់​មុខជាង​អ្នក​ភូត កុហក ដែលគេចាប់បានភស្តុតាង ជាក់ស្តែងនោះឡើយ ។
  • សេចក្តីស្នេហាមានសភាពផ្អែមល្ហែមលន្លង់លន្លោចគ្រប់បែប គ្រប់យ៉ាង ហើយនិងផ្ទុក​នូវ ទោសៈ។
  • សភាពសម្បូណ៍ហូរហៀរ ជាអ្នកបំរើដ៏ល្អ ក៏ប៉ុន្តែវាជាម្ចាស់ដ៏អាក្រក់ ។
  • សេចក្តីស្នេហាចំពោះមាតុភូមិចាប់ផ្តើមពីសេចក្តីស្នេហា ចំពោះគ្រួសារ ។
  • ទឹកមុខញញឹមរបស់ស្រ្តី ដែលចេះអត់ទ្រាំទទួលការអាម៉ាស អាចអ្វើឲ្យដុំថ្មសិ​លាបែក​ខ្ចាយ បាន ។
  • គេធ្វើឲ្យភាសាមានលក្ខណៈល្អថ្លៃថ្នូរ ដោយសារគំនិត មិនមែនដោយសារ​សម្តីទេ ។
  • ទឹកចិត្តដែលឈឺចាប់​ហើយអង់អាចក្លាហាន គឺជាទឹកចិត្តដ៏ ប្រសើរឧត្តម ។
  • ជីវិតមនុស្ស ពុំមែនកើតមកសម្រាប់រស់នោះទេ ក៏ប៉ុន្តែ គឺសម្រាប់ប្រយុទ្ធយក​ ជ័យជំនះ ។
  • សម្លេងបេះដូងដែលកំពុងមានការស្រឡាញ់ជោគជាំវាពិរោះ ជាងភ្លេងអ្វី​ទាំងអស់​នៅ​លើលោក នេះ។
  • មនុស្សយើងរកសុភមង្គលឲ្យខ្លួនយើងបាន លុះត្រាតែយើងនឹកគិត ដល់សុ​ភមង្គល​ នៃអ្នក​ដទៃផង។
  • ការបានស្គាល់នូវសុភមង្គល គឺការមិនច្រណែនចំពោះសុភមង្គល នៃអ្នកដទៃ​ ​ហើយ​ពេញ​ចិត្តនឹង សុភមង្គលរួម ។
  • កិច្ចការខួរក្បាលគឺជាការសម្រាកដ៏ប្រសើរបំផុតនៃខ្លួនបា្រណ ។
  • សម្តីមិនបង់បា្រក់ទិញ រើសពាក្យថ្លែងចេញ ឲ្យត្រូវចិត្តគ្នា ។
  • ត្រូវនិយាយនូវការណាដែលយើងចេះ ហើយនឹងមិនត្រូវនិយាយ សោះនូវការណា​ដែល​យើង មិនចេះ។
  • យើងត្រូវនិយាយរំឮកញៗ នូវអំពើល្អដែលគេធ្វើចំពោះយើង ក៏ប៉ុន្តែយើង​មិន​​ត្រូវ​និយាយ​មួយម៉ាត់ឡើយនូវអំពើល្អដែលយើង បានធ្វើចំពោះអ្នដទៃ។
  • គុណធ៌មត្រូវបានពួកមនុស្សពាលសាហាវជន់ឈ្លី ច្រើនជាងមានមនុស្សល្អ គេលើក​ស្ទួយគាមទ្រ​។

No comments:

Post a Comment