5/9/09

បុណ្យវិសាខបូជាអន្តរជាតិ ឆ្នាំ២០០៩ ត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសថៃដូចបានគ្រោងទុក

សប្តាហ៍កន្លងក្នុងលិខិតមួយច្បាប់ ដែលផ្ញើរមកកាន់គណ:ប្រតិភូ មកពីប្រទេស ជាច្រើននៅជុំវិញពិភព លោក ។ Phra Dharmakosajarn = ព្រះធម្មឃោសាច្ចារ្យ ប្រធានគណ: កម្មាធិការអន្តរជាតិរៀបចាំពិធី បុណ្យវិសាខបូជា ឆ្នាំ២០០៩ បានសង្កាត់ធ្ងន់ថា បុណ្យវិសាខបូជាអន្តរជាតិ ដែលអង្គការសហប្រជា ជាតិទទួល បន្ទុកត្រូវបានប្រារព្ធធ្វើឡើងចាប់តាំងពីថ្ងៃ ទី០៤ ដល់ថ្ងៃ ទី០៦ ខែឧសភា ជាធម្មតាដូច ដែលបានគ្រោងទុក ។

ព្រះធម្មឃោសាច្ចារ្យ ប្រធានគណ: កម្មាធិការអន្តរជាតិរៀបចាំពិធី បុណ្យវិសាខបូជា ឆ្នាំ២០០៩


អស់លោក ភ្ញៀវកិត្តិយស ប្រាកដជាបានដឹង បានច្រៀបហើយ អំពីវិបត្តិនយោបាយដ៏ តានតឹងនៅ ទីក្រុងបាងកក់ ដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាម បណ្តាញសារព័ត៌មាន នៅជុំវិញពិភពលោក ។ បញ្ហាទាំងនេះប្រាកដជានាំ មកនូវក្តីបារម្មណ៍ ខ្វល់ខ្វាយ ពីសំណាក់ អស់លោក ភ្ញៀវកិត្តិយស ជុំវិញថ្ងៃបុណ្យវិសាខបូជាអន្តរជាតិ ដែលអង្គការសហប្រជាជាតិ ប្ររព្ធធ្វើឡើង នៅឆ្នាំ២០០៩ ថាតើវានឹងអាចធ្វើនៅទីក្រុងបាងកក់នេះបានដែរឬទេ ?យើងខ្ញុំ សូមជំរាប ជួនដល់ភ្ញៀវកិតិ្តយសទាំង អស់ឲ្យបានដឹងថា បុណ្យវិសាខបូជាអន្តរជាតិ នេះ នៅតែបានធ្វើឡើង តាមប្រក្រតិទិន គឺពីថ្ងៃទី ០៤ ដល់ថ្ងៃ ទី០៦ ខែឧសភាជាធម្មតា ។

គណៈប្រតិភូសង្ឃខ្មែរក្រោមថតរូជាក្រុម


បច្ចុប្បន្ន គណ:កម្មការរៀបចាំពិធីបុណ្យ ព្រមទាំងបុគ្គលិកទាំងអស់នៅប្រទេសថៃ នេះ កុំពុងតែត្រៀម ខ្លួនដើម្បីបំពេញភារកិច្ចរបស់ខ្លួន ក្នុងគោលដៅជំរុញឲ្យ ពិធីបុណ្យនេះប្រព្រិត្ត ទៅបានដោយជោគជ័យ ។ ដែលជាថ្ងៃមួយអង្គការសហប្រជា ជាតិទទួលស្គាល់ថាជាថ្ងៃ បុណ្យរបស់សាសនាទូទាំងពិភពលោក ត្រូវបាន ប្រារព្ធធ្វើជារៀងរាលឆ្នាំ ។

ព្រះតេជព្រះគុណ ចន្ទ សុផាត (កណ្តាល) ប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម

ព្រះតេជព្រះគុណ Phra Dharmakosajarn= ព្រះធម្មឃោសាច្ចារ្យ ប្រធានគណ:កម្មាធិការ អន្តរជាតិ រៀបចាំពិធីបុណ្យវិសាខបូជា បានសំដែងនូវមោទនៈភាពចំពោះ ព្រះវត្តមាន និង វត្តមាន របស់ព្រះតេជ ព្រះគុណ ភ្ញៀវកិត្តិយសទាំងអស់ ដែលបាននិមន្ត និង អញ្ចើញមកពី ជុំវិញពិភពលោក ។

ទិដ្ឋភាពខាងក្នុងនៃពិធីបុណ្យវិសាខបូជាអន្តរជាតិ ២០០៩

ព្រះធម្មឃោសាច្ចារ្យ បានបន្តថា ព្រះអង្គសង្ឃឹមថា នាឪកាស់នេះ វានឹងនាំមក នូវឪកាស់សម្រាប់យើង រាល់គ្នាសិក្សាស្វែងយល់ពីគ្នាទៅវិញ ទៅមក នឹង នាំមក នូវសន្តិភាពសម្រាប់យើងទាំងអស់គ្នា ទាំងផ្លូវ កាយ ទាំងផ្លូវចិត្ត ។
បើតាមការគ្រោងទុក ពិធីបុណ្យវិសាខបូជាអន្តរជាតិ ២០០៩នេះ ប្រទេសថៃបានរៀប ចាំទទួលគណៈ ប្រតិភូអន្តរជាតិ ប្រមាណជា ៨០ ប្រទេសនៅជុំវិញពិភពលោក មកចូលរួម ។ ប្រធានបទត្រូវបានលើក យកមកពិភាគ្សានាឆ្នាំនេះរួមមាន ព្រះពុទ្ធសាសនា នឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ចពិភពលោក ។


វាគ្មិន នៅក្នុងវេទីការសំណួរ ចម្លើយ

មាន ៦ ចំណុចគឺៈ​
១. ព្រះពុទ្ធសាសនា ទាក់ទងនិងវិបត្តិបរិស្ថាន ។ ​
២. ព្រះពុទ្ធសាសនា ទាក់ទងនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ។
៣. ព្រះពុទ្ធសាសនា ទាក់ទងនិង ជន្លោះនយោបាយ អភិវឌ្ឍ សន្តិភាព ។
៤. ស្តីពីមហាវិទ្យាល័យព្រះពុទ្ធសាសនា សមាជិករបស់ IABU ។
៥. គម្រោងរបស់ព្រះពុទ្ធសាសនា និង ប្រភពថាមពល Iternet ស្តី ពីសាសនា ។
៦.ស្តីពីវិបត្តិនយោបាយនាប្រទេសថៃបច្ចុប្បន្ន និង អ្វីដែលបានកើតឡើងកន្លង ហើយដែលបណ្តាល ឲ្យមេដឹកនាំសាសនា គណៈប្រតិភូនៅជុំវិញពិភព លោកព្រួយបារម្មណ៍ ៕


ក្នុងវេទិការសំណួរ ចម្លើយ អំពីព្រះពុទ្ធសាសនា

No comments:

Post a Comment