កាលពីថ្ងៃទី ១៣ វិច្ឆិកា កន្លងហើយសមាគមខ្មែរកម្ពុជាក្រោម ដែល
មានចរឹតសាសនាចំនួន៣គឺ គណៈ
កម្មាធិការព្រះសង្ឃថេរវាទ នៃ
សហព័ន្ធខ្មែរកម្ពុជាក្រោមពិភព
លោក មកពីសហរដ្ឋអាមេរិក,
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម មកពីប្រទេសកម្ពុជា,
សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសថៃឡងដ់។
បានជួបជុំគ្នានៅ សកលវិទ្យាល័យ ធម្មសាស្រ្ត ទីក្រុងបាងកក់ ប្រទេសថៃ
ដើម្បី ប្រារព្ធធ្វើសិក្ខាសាលាមួយក្រោមប្រធានបទ ព្រះពុទ្ធសាសនាគណៈ
ថេរវាទខ្មែរកម្ពុជាក្រោម និងវិស័យអប់រំ ។
ទិដ្ឋភាពក្នុងអង្គសិក្ខាសាលាពេលចាប់ផ្តើមប្រមាណជាជាង៣០០អង្គ/រូប មកពី ប្រទេសចំនួន៦គឺ កម្ពុជា ថៃឡងដ់
សហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងមកពីមាតុប្រទេសកម្ពុជាក្រោម។
សូមបញ្ចាក់ដែរថា ក្រៅពីនេះនៅមានអ្នកមុខអ្នកងារ គ្រូបង្រៀនជាជន
ជាតិថៃមួយ ចំនួនក៏បានចូលរួមជាមួយអង្គសិក្ខាសាលានេះផងដែរ។
ទិដ្ឋភាពក្នុងអង្គសិក្ខាសាលា យើងឃើញមានសុន្ទរកថា ពីបណ្តាតំណាង
ស្ថាប័ននានា មានដូចជា ព្រះតេជព្រះគុណ ថាច់ ប៊ីរង្គ តំណាង គណៈ
កម្មាធិការព្រះសង្ឃថេរវាទ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក មក
ពីសហរដ្ឋអាមេរិក ព្រះអង្គបានលើកឡើងចំណុចមួយចំនួនមានដូចជា ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា និងការខិតខំការពារព្រះពុទ្ធសាសនា
ខ្មែរនៅកម្ពុជាក្រោម របស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម។
រូបថតលោក ជ័យ មង្គល អ្នកចលនាបង្រៀនអក្សរសាស្រ្តខ្មែរ នៅខេត្តសុរិន្ទ និងទិដ្ឋភាពក្នុងអង្គសិក្ខាសាលាព្រះប្រធានសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ព្រះអង្គ
បានលើកឡើងស្រដៀងគ្នានេះដែរថា ព្រះពុទ្ធ សាសនាថេរវាទខ្មែរ
នៅកម្ពុជាក្រោម មិនត្រឹមតែមានតួរនាទីអប់រំ ប្រៀនប្រដៅ ព្រះសង្ឃ
ពុទ្ធបរិស័ទឲ្យគោរពប្រតិបត្តិល្អតែប៉ុណ្ណោះទេ។ ព្រះពុទ្ធសាសនាថេរ
វាទខ្មែរកម្ពុជាក្រោម នៅមាននាទីយ៉ាងសំខាន់ក្នុងការការពារ វប្បធម៌
ប្រពៃណី ទំនៀមទម្លាប់ និងជាតិសាសន៍ខ្មែរកម្ពុជាក្រោម ពីសំណាក់ កុម្មុយនិស្តដែលខិតខំបំផ្លិចបំផ្លាញគ្រប់ឧបាយកលទៀតផង ព្រះអង្គ
បានបញ្ជាក់ថា នៅកម្ពុជាក្រោម បើសាសនារលត់ ជាតិនឹងរលាយ
ផ្ទុយទៅវិញ បើសាសនាពណ្ណរាយ ជាតិនឹងថ្កើនថ្កាន។ ចំណែក
លោក ប្រាក់ សេរីវុឌ្ឍន៍ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីសហ
រដ្ឋអាមេរិក ក្នុងបទបង្ហាញ់របស់លោកៗបានលើកឡើងអំពី សកល
ភាវូបនីយកម្ម របស់អាជ្ញាធម៌យួនដែលបានធ្វើមកលើព្រះ ពុទ្ធសាសនា
ខ្មែរនៅកម្ពុជាក្រោម ក្នុងគោលបំណងលុបបំបាត់ព្រះពុទ្ធសាសនានេះ
ចោល ។ ក្រៅពីនេះអង្គសិក្ខាសាលានៅមានកម្មវិធីសំនួរ ចម្លើយ ដែល
ទាក់ទិនជាមួយនឹងប្រធាន បទជាច្រើន ពីសំណាក់សិក្ខាកាមដែលបាន
ចូលរួម។
រូបថតអានុស្សាវរីយ៍ទទួលបានយ៉ាងត្រចះត្រចង់គឺ រកឃើញភាពខ្វះខាត់នៃព្រះពុទ្ធសាសនា
ថេរវាទខ្មែរនៅកម្ពុជាក្រោម និង វិស័យសិក្សាអប់រំរបស់ព្រះសង្ឃខ្មែរនៅ
កម្ពុជាក្រោមនៅមានកំរិត គឺអាជ្ញាធម៌យួននៅមិនទាន់ បើកឲ្យមានភាព ទូលាយដូចជាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀត។ អាជ្ញាធម៌យួន
នៅមាន ការគាបសង្កាត់យ៉ាងខ្លាំងមកលើព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាស នា។ មិនត្រឹមតែប៉ុណ្ណោះទេព្រះសង្ឃ
ខ្មែរកម្ពុជាក្រោម ដែលនិមន្តមកបន្តការសិក្សានៅប្រទេស កម្ពុជា ពេល
ដែលត្រឡប់ចូលទៅស្រុកវិញ ជារឿយៗព្រះសង្ឃទាំងនោះត្រូវបានអាជ្ញា
ធម៌យួន កោះហៅទៅសួរចម្លើយ រហូតមានការធ្វើទុក្ខបុកម្នេញទាល់តែទ្រាំ
ពុំបានក៏ព្រះអង្គសម្រេច ចិត្តលាចាកសិក្ខាបទទាំងបង្ខំ ៕










No comments:
Post a Comment