3/11/09

ក្រសួងមហាផ្ទៃទទួលស្គាល់សមាសភាព ស.ន.ខ.ក.ក អាណត្តិទី៣

ក្រសួងមហាផ្ទៃទទួលស្គាល់សមាសភាព សម្ព័ន្ធសមណនិស្សិត និស្សិត
ខ្មែរកម្ពុជាក្រោម អាណត្តិទី៣

នៅថ្ងៃទី ៤ មិនា កន្លងហើយ ក្រសួងមហាផ្ទៃបានចេញលិខិតជាផ្លូវការ មួយទទួលស្គាល់សមាសភាព ប្រធាននិងគណៈកម្មការថ្មី របស់សម្ព័ន្ធសមណនិស្សិត និស្សិត ខ្មែរកម្ពុជាក្រោម អាណត្តិទី៣ ២០០៩ - ២០១២ ។

ក្រសួងមហាផ្ទៃទទួលស្គាល់សមាសភាព ស.ន.ខ.ក.ក អាណត្តិទី៣

ដោយយោងលិខិតលេខ ១០១/០៨ ស.ន.ខ.ក.ក ចុះនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០០៨ របស់សម្ព័ន្ធ សមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ស្តីពីការស្នើសុំទទួលស្គាល់ ព្រះតេជព្រះគុណ ចន្ទ សុផាត ជាប្រធានសមាគម រចនាសម្ព័ន្ធថ្មី និង ការធ្វើ វិសោធនកម្មលក្ខន្តិកៈ របស់សម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតលេខៈ ៤២៨/សជណ ចុះថ្ងៃទី ៤ មិនា ២០០៩ តបតាមកម្មវត្ថុ និង យោងខាងលើ ។

ដោយចម្លងជួនៈ
ទីស្តីការគណៈរដ្ឋមន្ត្រី
រាជាធានីភ្នំពេញ ( ដើម្បីជួនជ្រាប )
ឯកសារ-កាលប្បវត្តិ

No comments:

Post a Comment